យើងជានរណា
បេសកកម្ម
" ដាក់បញ្ចូលជំងឺមិនឆ្លងឱ្យបានម៉ឹងម៉ាត់ទៅក្នុងរបៀបវារៈនយោបាយ ដោយចូលរួមជាមួយអ្នកដែលធ្វើការលើជំងឺមិនឆ្លង និងកត្តាហានិភ័យរបស់ជំងឺមិនឆ្លង ដើម្បីបង្កើតវេទិការមួយសម្រាប់ការតស៊ូមតិរួម និងរបៀបវារៈទូទៅដើម្បីពន្លឿនសកម្មភាពនិងកៀងគរធនធានចាំបាច់ដើម្បីការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លងក្នុងចំណោមប្រជាជនកម្ពុជា។ "
បេសកកម្ម
ការពារនិងកាត់បន្ថយការស្លាប់និងទុក្ខលំបាកបង្កដោយជំងឺមិនឆ្លងក្នុងចំណោមប្រជាជនកម្ពុជា
សម្ព័ន្ធប្រយុទ្ធនឹងជំងឹមិនឆ្លងនៅកម្ពុជាបង្កើតឡើងនៅចុងឆ្នាំ២០១៨ និងចាប់ផ្ដើមដំណើរការជាផ្លូវការនៅខែមីនា ឆ្នាំ២០១៩ ដើម្បីអំពាវនាវឱ្យមានសកម្មភាពកាន់តែខ្លាំងក្នុងការដោះស្រាយការការពារនិងប្រយុទ្ធនឹងជំងឺមិនឆ្លង។ CNDA ត្រូវបានបង្កើតឡើងដោយស្ថាបនិកចំនួន ៤ គី Louvain Cooperation the Deutsche Gesellschaft für Internationale Zusammenarbeit (GIZ) MoPoTsyo និងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO)។
រចនាសម្ព័ន្ធអង្គការ
CNCDA គឺជាសម្ព័ន្ធមិនផ្លូវការមួយដែលកំពុងប្រតិបត្តិការនៅកម្ពុជា ស្នាក់ការនៅភ្នំពេញ។ CNCDA មានអ្នកសម្របសម្រួលមួយរូប គណៈកម្មការកណ្ដាល និងសមាជិកកើនឡើងជាបន្ត។
CNCDA គ្រប់គ្រង់ដោយគណៈកម្មការកណ្ដាល។ គណៈកម្មការកណ្ដាលមាន 10រូប រូមមាន សង្គមស៊ីវិល 5 រូប នាយកដ្ឋានរដ្ឋាភិបាល 3 រូប - ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ GIZ និងអង្គការសុខភាពពិភពលោក។
តួនាទីរបស់គណៈកម្មការកណ្ដាលគឺមើលការខុសត្រូវ និងណែនាំទិសដៅ និងអភិវឌ្ឍ CNCDA និងចូលរូមសកម្មភាពរបស់ CNCDA នៅកន្លែងដែលសមស្រប។
សមាជិកភាព
សមាជិកភាពរបស់ CNCDA តំណាងឱ្យសង្គមស៊ីវិល ទីភ្នាក់ងារទ្វេភាគី និងពហុភាគី សាកលវិទ្យាល័យ អ្នកស្រាវជ្រាវ ក្រសួងពាក់ព័ន្ធ ទីភ្នាក់ងាររដ្ឋាភិបាល ក្រុមអ្នកជំងឺ និងប្រជាជនមានជំងឺមិនឆ្លង ដែលមានគោលបំណងរួមដូច CNCDA។
បច្ចុប្បន្ន CNCDA មានសមាជិកចំនួន 22 រូប គិតចាប់តាំងពីការបើកដំណើរការជាផ្លូវការរបស់យើងនៅខែមីនា ឆ្នាំ2019។ អ្នកអាចស្វែររកសមាជិករបស់យើងទៅទីនេះ។
សមាជិកភាពបើកចំហរចំពោះអង្គការមិនមែនរដ្ឋាភិបាល និងអង្គការរដ្ឋាភិបាល និងអ្នកតំណាងដ៏ទៃទៀតដែលបំពេញលក្ខខណ្ឌសមាជិកភាពនៃ CNCDA ត្រឹមត្រូវ។ សម្រាប់ព័ត៌មានបន្ថែម សេចក្ដីបញ្ជាក់របស់ពួកយើងអាចរកបានទៅទីនេះ។
CNCDA ធ្វើការជាដៃគូរជាមួយរាជរដ្ឋាភិបាលកម្ពុជា និងគាំទ្ររដ្ឋាភិបាលដើម្បីសម្រេចគោលដៅជាតិស្ដីពីជំងឺមិនឆ្លង និងអនុវត្តផែនការសកម្មភាពពហុវិស័យជាតិស្ដីពីជំងឺមិនឆ្លង 2018-2027។ ការចូលរួមទូលំទូលាយនេះបានឆ្លុះបញ្ចាំងពីគោលបំណងរបស់ សម្ព័ន្ធជំងឺមិនឆ្លងនៅកម្ពុជា ដែលត្រូវជំរុញសកម្មភាពពហុវិស័យ។
CNCDA គឺជាសមាជិកពេញលេងរបស់សម្ព័ន្ធជំងឺមិនឆ្លងពិភពលោក។
យុទ្ធសាស្រ្ត
យុទ្ធសាស្រ្តតស៊ូមិតរបស់សម្ព័ន្ធជំងឺមិនឆ្លងនៅកម្ពុជាសម្រាប់ 2020-2023 បច្ចុប្បន្ននេះកំពុងស្ថិតក្នុងការរៀបចំ។ នៅពេលរៀបចំរួចរាល់ហើយអ្នកនឹងអាចមើលបាននៅទីនេះ។
ដំណើរការសមាជិកភាព
សមាជិកទាំងអស់ត្រូវតែឯកភាពលើច្បាប់ទំនាស់ផលប្រយោជន៍ផងដែរ ហើយត្រូវដាក់ទំរង់បែបបទនៃការប្រកាសទំនាស់ផលប្រយោជន៍ដែលអាចរកបាននៅទីនេះ។