top of page
Collaborate.jpg

សហការ

ប្រមូលផ្ដុំសមាជិកយើងទាំងអស់គ្នាដើម្បីគាំទ្ររបៀបវារៈនៃសម្ព័ន្ធប្រយុទ្ធនឹងជំងឺមិនឆ្លងនៅកម្ពុជា ហើយបង្កើតឱ្យមានការមូលមតិគ្នាទៅលើសកម្មភាពអាទិភាព

Convening_DARKBLUE-01.png

ជំងឺមិនឆ្លងគឺជាមូលហេតុចម្បងនៃការស្លាប់និងពិការភាពនៅកម្ពុជា និងចំណាយ​សេដ្ឋកិច្ចប្រមាណ ១.៥ ពានលានដុល្លាក្នុងមួយឆ្នាំៗ។1  មិនតែប៉ុណ្ណោះ កន្លងមកមិនមានការវិនិយោគឬកិច្ចសហការ​គ្រប់គ្រាន់ ដើម្បីនាំមកនូវការផ្លាស់ប្តូរគួរអោយកត់សម្គាល់នោះទេ។ មកដល់បច្ចុប្បន្ន​ ការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ស្ថិតក្នុងចំណាត់ថ្នាក់ទាបក្នុងចំណោមអាទិភាព ទាំងរបស់រដ្ឋាភិបាលនិងទីភ្នាក់ងារអភិវឌ្ឍន៍ ជាមួយនឹងការខ្វះខាតការវិនិយោគដើម្បីដោះស្រាយការរីករាលដាល។

យើងនឹងជួយដោះស្រាយបញ្ហាប្រឈមនេះ តាមរយៈការប្រមូលផ្ដុំមនុស្សនិងអង្គការ ដើម្បីកសាងការមូលមតិគ្នា និង អភិវឌ្ឍន៍គោលដៅរួមដែលអាចកសាងនិងទ្រទ្រង់កំលាំងចលករ តទៅពេលខាងមុខទៀត។

កិច្ចសហការគឺជាសរសរស្ដម្ភមួយនៃ​យុទ្ធសាស្រ្តសរសរស្ដម្ភរបស់របស់យើង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត សម្ព័ន្ធកម្ពុជាប្រយុទ្ធនឹងជំងឺមិនឆ្លងនឹងភ្ជាប់សមាជិកនិងបណ្ដាញកាន់តែធំទូលាយដើម្បីជំរុញអោយមាន​វិធីសាស្ត្រសហការបន្ថែមទៀតលើបញ្ហានិងសារសំខាន់ៗ​ និងកំណត់អាទិភាពច្បាស់លាស់សម្រាប់ការពារនិងការប្រយុទ្ធនឹងជំងឺមិនឆ្លងនៅកម្ពុជា។

ការកសាងសម្ព័ន្ធចម្រុះមួយ ការរួមបញ្ចូលភាគីពាក់ព័ន្ធក្នុងវិស័យទាក់ទងនឹង​ការការពារនិងការប្រយុទ្ធនឹងជំងឺមិនឆ្លង និងការលើកទឹកចិត្តអោយមានការចូលរួមពីយុវជន និងការចូលរួមនៃអ្នក​ដែលមានជំងឺមិនឆ្លង នឹងក្លាយជាគន្លឹះទៅកាន់ជោគជ័យរបស់យើង។

គោលបំណងជាក់លាក់ៈ

ផ្ដល់ឱកាសសម្រាប់ការសហការលើការការពារនិងការប្រយុទ្ធនឹងជំងឺមិនឆ្លងក្នុងចំណោមបណ្ដាញរបស់យើង និងប្រមូលផ្ដុំសមាជិក និង ភាគីពាក់ព័ន្ធសំខាន់ៗ អោយឯកភាពលើរបៀបវារៈរួម សម្រាប់សកម្មភាពអទិភាព។

bottom of page